ព័ត៌មានជាតិ

ប្រធានសភារុស្សី កោតសសើរសម្តេចពញាចក្រី ហេង សំរិន ជាអ្នកកសាង និងអភិវឌ្ឍន៍ប្រទេស

(ភ្នំពេញ)៖ ប្រធានរដ្ឋសភាឌូម៉ាសហព័ន្ធរុស្សី លោកសើហ្គេ ណារីសស្គីន បានសម្តែងនូការកោតសរសើរចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា ជាអ្នកកសាងនិងជាអភិវឌ្ឍន៍ប្រទេសបានល្អ។ ការកោតសរសើរនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន ។

អគ្គនាយកដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងជំនួបនោះលោក សើហ្គេ ណារីសស្គីន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដែល មកបំពេញទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក ។ ប្រទេសរុស្ស៊ីចាត់ទុកសម្តេចអគ្គមហាពញាចក្រី គឺជាបុគ្គលដ៏សំខាន់មួយរូបនៅកម្ពុជា ដែលបានចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើន។ លើសពីនេះ សម្តេចជាស្ថានិកដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា និងរុស្ស៊ីឲ្យរឹងមាំឡើងជាលំដាប់ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០ មក។

លោក សើហ្គេ ក៏បានសម្តែងការអរគុណ ចំពោះសម្តេច ប្រធានដែលបានដឹកនាំគណៈប្រតិភូ មកចូលរួម កិច្ចប្រជុំថ្នាក់ប្រធានសភាអ៊ឺរ៉ុប-អាស៊ី លើកដំបូង ដែលផ្តួចផ្តើមឡើងដោយ សភាឌូម៉ាសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ ផ្តោតលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទេ្វភាគី រវាងសភា តំបន់អាស៊ីនិងអឺរ៉ុប ដើម្បីថែរក្សាស្ថិរភាព និងសុខសន្តិភាព នៃបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក៕

photo_2016-04-19_16-06-49

មតិយោបល់