ព័ត៌មានជាតិ

Update៖ ក្ដៅគគុក! ករណីឃាតកម្មស្ដ្រីមេម៉ាយកូនពីរ ត្រូវគេកាប់សម្លាប់នៅស្រុកសំរោង ពេលនេះ ឃាត់បានជនសង្ស័យហើយ

តាកែវៈ ត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ចុះបង្ក្រាបឃាត់ជនសង្ស័យ ក្នុងសំណុំរឿងមនុស្សឃាត ដោយចេតនា នៅស្រុកសំរោង បានដោយជោគជ័យ។

សូមបញ្ជាក់៖ កាលពីវេលាម៉ោង០៥ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានរណីឃាតកម្មមួយ កើតឡើងនៅចំណុចមុខក្លោងទ្វារចូលសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ភ្នំជីសូរ ស្ថិតក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ សែម ហាក់ឡី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ចំណែកជនរងគ្រោះឈ្មោះ ហៀង សុខុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូទៅផ្សារ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងហ្មត់ចត់ នៅវេលាម៉ោង១៩ និង០០នាទីដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅចំណុចកំពង់ចំឡងស្វាយជ្រុំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបាននាំខ្លួនជនសង្ស័យ មកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសាកសួរបន្ត ។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់