សៀមរាបៈ នៅវេលាម៉ោងប្រហែល ៣ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកប្រឡាយថ្នល់ចាស់ ខាងត្បូងភូមិសួនសារ ឃុំយាង ស្រុកពួក ចម្ងាយប្រហែល ៥០០ម៉ែត្រ មានករណីមនុស្សលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ ឃួន មេសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក មុខរបរកសិករ។
ដំណើររឿង៖ ជនរងគ្រោះ បានទៅបង់ត្រីនៅតំបន់តាមប្រឡាយថ្នល់ចាស់ (កន្លែងកើតហេតុ) ជាមួយបងប្រុសម្នាក់ទៀត ខណៈទៅដល់កន្លែងបង់ត្រី ជនរងគ្រោះ ពុំទាន់បានបង់ត្រីទេ ដោយគាត់បានយកសំណាញ់រុំខ្លួន ហើយចុះហែលឆ្លងប្រឡាយទៅច្រាំងម្ខាងទៀត ទាំងសំលៀកបំពាក់និងមួក។ រំពេចនោះបងប្រុសរវល់ស្ទួចត្រី ស្រាប់តែងាកទៅមើលប្អូនហែលឆ្លងទឹក ឃើញតែមួកអណ្ដែតទឹក ទើបដឹងថាប្អូនបានលង់ទឹក ហើយក៏រត់មករកអ្នកស្រុកឲ្យជួយ និងរាយការណ៍មកមត្ថិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍។
មូលហេតុ៖ ខ្វះការប្រុងប្រយ័ត្ន។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើការជួយស្រង់ សពជនរងគ្រោះទ្បើងគោក និងធ្វើកំណត់ហេតុ រួចប្រគល់សពជនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់