ព័ត៌មានជាតិ

មុខសញ្ញាចោរវ័យក្មេងលួចយ៉ាងសកម្មពីរនាក់ ត្រូវបានសមត្ថកិច្ច…

កណ្ដាល: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី មានករណីលួចត្រង់ចំណុចមុខឃ្លាំង ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០២នាក់៖
១-ឈ្មោះ ឈៀង រីករាយ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឆែម សុភក្រ័ ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល(ជាម្ចាស់ម៉ូតូស្កុបពី បាត់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២និង៥នាទី) ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ មឿន វណ្ណាឡាវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលព្រេច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ជៀវ កុម្ភ: ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្ភារចាប់យក៖ ម៉ូតូម៉ាក សង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7191 លេខតួនិងលេខម៉ាស៊ីន៥១៣០២២៩(ម៉ាស៊ីនត្រូវបានជនសង្ស័យប្តូរហើយ) ។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកសង់០១៨ មួយគ្រឿង(យកបានមកវិញ) ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ-(៥៨០៧) ចំណាំបាន ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះទី១ កំពុងចាក់បេតុងដោយទុកសោរនៅលើម៉ូតូ ទើបជនសង្ស័យចូលទៅលួច ឯជនរងគ្រោះទី២ ចូលមណ្ឌលសុខភាពពិនិត្យផ្ទៃពោះមិនបានដក សោរទុកជនសង្ស័យចូលទៅលួចជិះចេញទៅតែម្តង ។
តាមចម្លើយសារភាពរបស់ឈ្មោះ មឿន វណ្ណាឡាវ បានសារភាពថាឈ្មោះ ជៀវ កុម្ភ: ជាអ្នកទៅមើលផ្លូវហើយខ្លួនជាអ្នកចូលលួច រួចបានជិះទៅភ្នំពេញ(ឃ្លាំងរំសេវ)ស៊ីគ្រឿងនិង
ប្តូរគ្រឿង ម៉ាស៊ីនបានលុយ ១២០$យកមកទិញថ្នាំញៀនប្រើប្រាស់ទាំង ២នាក់។ ហើយកាលពីថ្ងៃទី១៨.កញ្ញា.២០១៩ ខ្លួនចូលលួចបានម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំ នៅឃ្លាំងរំសេវបានលុយ ១៥០$យកមកចាយទាំង២នាក់។ តាមចម្លើយសារភាពរបស់ឈ្មោះ ជៀវ កុម្ភ: បានសារភាពពួកខ្លួនធ្លាប់ឆក់ទូរស័ព្ទដៃតាមផ្លូវជាតិលេខ៤ បានចំនួន៣ លើកហើយខ្លួនធ្លាប់លួចម៉ូតូចំនួន ៤លើក ។

ជនសង្ស័យឃាត់ខ្លួនបានថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនរយពេល ២ឆ្នាំកន្លងមកហើយ ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្ត ចាត់ការតាមនីតីវិធី៕

មតិយោបល់