ព័ត៌មានជាតិ

Lionel Messi គឺជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ពិភពលោក​

​ខ្សែប្រយុទ្ធ​របស់​ក្លិប Barcelona លោក Lionel Messi គឺជា​កីឡាករ​ដ៏​មាន​តម្លៃ​បំផុត នៅលើ​ពិភពលោក ហើយ​តម្លៃ​ស្ទើតែ​ស្មើ ២​ដង​ទៅ​នឹង​កីឡាករ Cristiano Ronaldo នេះ​បើ​យោងតាម​របាយការណ៍​អង្កេត​ការណ៍​បាល់ទាត់ CIES ។​

​ការសិក្សា​ទៅលើ​កីឡាបាល់ទាត់​ប្រចាំឆ្នាំ​២០១៤ នេះ ដោយ​ចង់ក្រង​ទិន្នន័យ​កាលពី​ឆ្នាំ ២០០៥​មក​បានឲ្យដឹងថា តម្លៃ​ខ្លួន កីឡាករ Messi គឺ​មាន​កម្រិត​ខ្ពស់​បំផុត ដោយ​ចាប់ផ្តើម​គឺ តម្លៃ ១៦១,៥ លាន ផោន បើ​ធៀប​នឹង​កីឡាករ ដែល​មានពាន Ballon d’Or កាន់​ក្នុង​ដៃ​នាពេល​បច្ចុប្បន្ន Ronaldo ស្ថិតនៅ​លំដាប់​ទី ២ ដោយ​មាន​តម្លៃ​ខ្លួន ៨៥,២ លាន​ផោន​។​
​សម្រាប់​ខ្សែប្រយុទ្ធ​ហង្ស​ក្រហម Luis Suarez បំពេញ​នៅ​លេខ​រៀង​ទី ៣ ជាមួយនឹង​ការប៉ាន់ស្មាន តម្លៃ ៧៩,៤ លាន​ផោន និង​តាម​ពីក្រោយ ដោយ​កីឡាករ Eden Hazard ខ្សែបម្រើ​តោ​ខៀវ គឺ ៦១,២ ផោន ខណៈ​ដែល Neymar គឺ ៥០,៦ លាន​ផោន ។​

​ក៏​ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ ក​ឡាករ Gareth Bale បែរ​ជា​ស្ថិតនៅ​លេខ​រៀង​ទី ៧ ក្នុង​បញ្ជី​ទៅវិញ ដោយ​មាន​តម្លៃ តែ ៥០,៩ លាន​ផោន ប្រហែល ៨៥ លាន​ដុល្លារ ដែល​ខុស​ពី​អ្វី​ដែល​ព័ត៌មាន​ចុះ​នាពេល​បច្ចុប្បន្ន​ទៅ​វិញ​៕

Lionel_Messi_2771550b

មតិយោបល់