ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៣៩Eo ផ្លូវ២៥៥ កែងផ្លូវ៣៦២ ក្រុម១៧ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនី នៅបង្គោលភ្លើង។
ហេតុការណ៍នេះ ពុំបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬខូចខាតសម្ភារៈឡើយ។
ដោយភ្លាមនោះ ពលរដ្ឋនៅជិតខាង បានយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់ ០៩បំពង់ ទើបភ្លើងរលត់ទាំងស្រុងនៅម៉ោង១២ និង១០នាទីថ្ងៃត្រង់៕
មតិយោបល់