ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ខណៈម្នាក់ទៀតរត់គេច ករណីគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី កម្លាំងអធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតចំណុចក្រោមដើមគរ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន៖
១/ឈ្មោះ ហ៊ឹម សុផាត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(រក្សាទុក)។
២/ឈ្មោះ អេង រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៣/ឈ្មោះ សៅ យានវិចិត្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៤/ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖
-ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់(មានកញ្ចប់ធំចំនួន០១ជារបស់ ជនសង្ស័យឈ្មោះ សី ភេទប្រុស អាយុ ២៤ឆ្នាំ (បានរត់គេចខ្លួន)។
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច(ជារបស់ឈ្មោះ ហ៊ឹម សុផាត)។
-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បញ្ជាក់៖ ករណីនេះកម្លាំងជំនាញខណ្ឌប៉ុសិ៍្តកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់