ព័ត៌មានជាតិ

Update៖ កាប់ក្មួយស្លាប់ រត់គេចខ្លួននឹកថាមិនអី ចុងក្រោយសមត្ថកិច្ចឃាត់ជាប់

សៀមរាប: កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោ ១៩ និង ៣០នាទី ស្ថិតភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប

ជនសង្ស័យឈ្មោះ ព្រឹម ព្រូស។ចំណែកជនរងគ្រោះឈ្មោះ សូ វាសនា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានកាន់ដំបងឬស្សី ចូលទៅក្នុងដីរបស់ជនសង្ស័យ ក្នុងគោលបំណង ហៅជនសង្ស័យឲ្យចេញពីក្នុងផ្ទះ ដើម្បីនិយាយគ្នា ខណ:នោះជនសង្ស័យបានចេញពីក្នុងផ្ទះ ព្រមដោយកាំបិតដាវ ១ដើម មានប្រវែង ៧០cm និងមុខ ៥០cm កាប់ទៅលើជនរងគ្រោះ បន្ទាប់ពីកាប់រួចជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះខ្លួន ហើយបានស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនមន្ទីរពេទ្យ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ដើម្បីកសារសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់