កំពង់ឆ្នាំងៈ ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥ នាទី មានករណីលង់ទឹកនៅចំណុចស្រះទឹក ក្រោយរោងចក្រត្រីប៉ូស ស្ថិតនៅក្នុងភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យស្លាប់មនុស្ស ចំនួន០២នាក់ ត្រូវជាឪពុកនិងកូន ។
សពជនរងគ្រោះឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ គ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ជនរងគ្រោះទាំងពីរ នាក់ ត្រូវជាឪពុក និងកូន រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ចំពោះករណីលង់ទឹកនេះ គឺមកពី កូនប្រុសកំពុងលាងទឹក ឱ្យសត្វគោនៅក្នុងស្រះ ប៉ុន្តែបានរអិលជើង ភ្លាមនោះឪពុកបានចុះទៅជួយក៏បណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ។ បន្ទាប់មកក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់