ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខ្ទេចទាំងស្រុងនៅសង្កាត់ព្រែកឯង

ភ្នំពេញ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវលំភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: រ៉ែន ចន្ធី ភេទស្រីអាយុ៥៧ ឆ្នាំ ។
មុខរបរ : មេផ្ទះ ។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់ : ឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសីទំហំ (០៥ម៉ែត្រx ១៥ម៉ែត្រ )។
ឆេះខូចខាតសម្ភារ: : ឆេះខូចខាតសំភារ:ក្នុងផ្ទះទាំងស្រុង(ទំហំ០៥ X ១៥ម៉ែត្រ) នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
រថយន្ត ការិយាល័យ អគ្គិភ័យ : ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ ឡាន ស្មើនឹង ១៦ ម៉ែត្រគូប។
រថយន្តជំនួយ: រថយន្តអគ្គិភ័យរបស់អគ្គស្នងការចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។
រថយន្តជំនួយ : រថយន្តបុរីម៉េងហួត០២គ្រឿងពុំបានប្រើប្រាស់ទឹក ។
ពន្លត់ចប់ : នៅវេលាម៉ោង៦និង០០នាទីល្ងាចនាថ្ងៃទីខែ ឆ្នាំ ដដែល៕

 

មតិយោបល់