ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្រ្តីសាខាកាំកុងត្រូលរកឃើញ និងដកហូត

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការសហកាពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាផ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ ដែលដាក់តាំងលក់នៅតាមផ្ទះ ស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើការវិភាគបឋមទៅលើម្អូបអាហារមួយចំនួនរួមមាន៖ ត្រីងៀត ត្រីប្រា ងៀតត្រីប្រាសំយ៉ុង បន្លែ ស្ពៃតឿ ស្ពៃបូកគោ សាឡាត់ ប៉េងប៉ោះ ស្ពៃក្តោប ម្ទេសផ្លោក ការ៉ុត ផ្កាខាត់ណា និងត្រសក់ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់, រកវត្តមានសារធាតុអ៊ីយ៉ូដ លើផលិតផលអំបិល និងបានត្រួតពិនិត្យភាពអនុលោមលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារមួយចំនួនផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖
-ទឹកក្រូច ចំនួន ៣ កំប៉ុង
-ទឹកដោះគោឆៅ និងខាប់ចំនួន ១១ កំប៉ុង
-ស្ពៃកំប៉ុងចំនួន ២ កំប៉ុង
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចនៅពេលក្រោយតាមនីតិវិធី។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់