ព័ត៌មានជាតិ

រថយន្តពីរគ្រឿងពន្លះគ្នា នៅខាងលិចវត្តមហាមន្ត្រី បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង២៣នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចវត្តមហាមន្ត្រី តាមបណ្តោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវលេខ ១៩៣។ មកដល់ចំណុចផ្លូវបំបែក ស្រាប់តែជ្រុលបុករថយន្ត ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG 9888 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ ២៨៤ ចំខាងក្រោយពីចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុភាគីទាំងសងខាង បានសម្របស្រួលគ្នា ដោយយករថយន្ត ទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង៕

មតិយោបល់