ក្រៅពីរៀបចំពិធីពេលព្រឹកធំដុំ នៅល្ងាចថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ ដែលជាពេលវេលា ទទួលភ្ញៀវបញ្ចប់មង្គលការ ក៏មានសភាពរឹតតែគគ្រឹកគគ្រេងទៅទៀត ដោយសារតែមានវត្តមានទាំងអ្នកមានមុខមាត់ ក្នុងសង្គមរាជការ និងតារាសិល្បៈ យ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ ក៏មានវត្តមានអ្នកសារព័ត៌មានពីស្ថាប័នផ្សេងៗ ទៅផ្ដិតយករូបភាព រហូតដល់ចប់ពិធីថ្លែងអំណរគុណភ្ញៀវផងដែរ។
មិនរាប់បញ្ចូលភរិយាមន្ត្រីជាន់ខ្ពស់ ដែលបង្ហាញវត្តមាននៅក្នុងពិធីនោះ តារាសិល្បៈ ស្ទើរតែគ្រប់ជំនាន់តែម្ដង ត្រូវបានគេឃើញបង្ហាញខ្លួន នៅក្នុងពិធីនោះ ដូចជា អ្នកនាង ឈួន សុវណ្ណឆៃ លោក សុះ ម៉ាច កញ្ញា រ៉ូលីន អ្នកនាង កាតុ លោក ញ៉ែម សុគន្ធ លោក កុយ ស៊ីឌឿន អ្នកនាង កែវ ច័ន្ទសម្ផស្ស អ្នកនាង យ៉ុង ចាន់កណ្ណិកា នាយក្រឹម លោក សុធា ពិសិដ្ឋ និងសិល្បករសិល្បការិនីយ៉ាងច្រើនកុះករ មួយចំនួនផ្សេងទៀត។
ខាងក្រោមនេះជាទិដ្ឋភាព សិល្បករដែលបានបង្ហាញខ្លួនយ៉ាងកុះករ នៅក្នុងពិធីមង្គលការ សុន ស្រីពេជ្រ និងស្វាមី៖
មតិយោបល់