ព័ត៌មានជាតិ

Update៖ គ្រាន់តែឃើញរូបជនល្មើសតាម Facebook ភ្លាមសមត្ថកិច្ចស្រាវជ្រាវចាប់បាន រួមទាំងថ្នាំញៀន ៩៣គីឡូក្រាម

កំពង់ធំ: កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មានករណីចាប់បានគ្រឿងញៀនបន្ថែមទៀតចំនួន ៥៣ដុំ ស្មើនឹង ៥៣គីឡូក្រាម ដែលជនល្មើសយកទៅលាក់ទុកនៅភូមិសានគរ ខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សរុបគ្រឿងញៀនដែលចាប់បាន តាំងពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ គឺ ៩៣កញ្ចប់ ស្មើនឹង៩៣ គីឡូក្រាម។

បញ្ជាក់៖ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការល្អនិងរាយការណ៍ពីផ្ទះសង្ស័យ(ពុំមានអ្នកស្នាក់នៅ) ដោយបានឃើញរូបជនល្មើសតាមFacebook ឧស្សាហ៍ចេញចូលតំបន់នោះ និងសូមអរគុណដល់កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែល បានសហការយ៉ាងល្អ បង្រ្កាបបានទាន់ពេលវេលា។

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអ្នក គ្រួសារអ្នក និងសង្គមជាតិទាំងមូល៕

មតិយោបល់