ព័ត៌មានជាតិ

ឃុំខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់​ ពាក់ព័ន្ធនឹងករណីលួច!

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង១៦:៣០នាទី លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បួងឃ្មុំ បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលក្រុងសួង បញ្ជូនជនសង្ស័យឈ្មោះ ជ គីមអ៊ាង ហៅ ចរណៃ ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ទៅកាន់ពន្ធនារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៣/២០១៩ របស់លោក ឈិត មិនា ចៅក្រមសើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ករណី លួច ប្រព្រឹត្តនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់