ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដកទណ្ឌកម្មប្រឆាំងតួកគី ដើម្បីបញ្ចប់ការបង្ហូរឈាមនៅស៊ីរី

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទណ្ឌកម្មប្រឆាំងប្រទេសតួកគី កាលពីថ្ងៃពុធ ដើម្បីបង្ហាញការចូលរួម របស់អាមេរិក បញ្ចប់ការបង្ហូរឈាមនៅស៊ីរី ខណៈដែលកងទ័ពតួកគី និងរុស្ស៊ី បានកាន់កាប់ទឹកដី ដែលធ្លាប់គ្រប់គ្រងដោយយោធាអាមេរិក និងសម្ព័ន្ធមិត្តឃឺដ ដែលកំពុងរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ក្នុងសុន្ទរកថានៅឯសេតវិមាន លោក ត្រាំ បាននិយាយថា ការដកចេញនេះ គឺដើម្បីទុកឲ្យអ្នកផ្សេងទៀត ធ្វើការប្រយុទ្ធប្រឆាំងលើទឹកដី ដែលមានបង្ហូរឈាមរយៈពេលវែងមួយនេះ។ វាត្រូវបានគេមើលឃើញថា សកម្មភាពនេះ ជាការផ្ដល់អំណាចផ្លូវការដល់ក្រុងអង់ការ៉ា ធ្វើប្រតិបត្តិការ នៅភាគខាងជើងប្រទេសស៊ីរី និងបង្កើនឥទ្ធិពលកាន់តែខ្លាំងទ្បើង សម្រាប់ក្រុងម៉ូស្គូ។

ដោយលោក ត្រាំ បានបញ្ជាក់ថា លោកកំពុងដកទណ្ឌកម្មនេះ ដោយសារបទឈប់បាញ់មួយ ធ្វើឲ្យមានការកាន់កាប់ នៅតំបន់ជម្លោះ ដែលតួកគី បានវាយលុក ដើម្បីបណ្ដេញក្រុមយោធាឃឺដ ចេញពីមូលដ្ឋានរឹងមាំរបស់ពួកគេ៕

មតិយោបល់