ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តសាំយ៉ុងដឹកអីវ៉ាន់១គ្រឿង បើកសុខស្រាប់តែចេញភ្លើងឆេះ ធ្វើឲ្យអ្នកជិះភ្ញាក់ផ្អើលនាំគ្នា..

ភ្នំពេញ: នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៧០ កែងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
មានករណីអគ្គិភ័យឆេះរថយន្តដឹកអីវ៉ាន់១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

រថយន្តដឹកអីវ៉ាន់ខាងលើម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2AD-6808 អ្នកបើករថយន្តឈ្មោះ សុខ ណា ភេទប្រុស អាយុ១៩ ស្នាក់នៅចម្ការដូង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមនុស្សពីរ បើកបររថយន្ត ១គ្រឿង ដឹកអីវ៉ាន់ (ខោទឹកនោមកូនក្មេង) ចេញពីម្ដុំអង់តែនទួលគោក ធ្វើដំណើរពីលិចទៅកើត មកចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះម៉ាស៊ីន និងរាលដាលដល់កៅអី។

ភ្លាមៗនោះ អ្នកនៅលើរថយន្ត បាននាំគ្នាជញ្ជូនអីវ៉ាន់ចេញពីរថយន្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានជួយយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់អស់៣បំពង់ ទើបរលត់ទៅវិញនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃដដែល៕

មតិយោបល់