ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មានករណីអគ្គិយឆេះផ្ទះពលរដ្ឋ ស្ថិតនៅភូមិពាក់ស្នែងថ្នី ឃុំពាក់ស្នែង ស្រុកអង្គរធំ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ដន គា ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ តែ សន អាយុ៣៣ឆ្នាំ មានកូនចំនួន៣នាក់ស្រី១នាក់
រស់នៅភូមិ-ឃុំកើតហេតុ។

ការខូចខាត
– ផ្ទះទំហំ ៥×៦ ម៉ែត្រ កម្ពស់៤.៥ម ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី
– គ្រែដេកចំនួន២
– ឆេះឡានកូរ៉េ ពណ៌ស១គ្រឿង
– ឆេះគ្រឿងបន្លាស់រថយន្តចាស់ៗ និងគ្រឿងបន្លាស់គោយន្តកន្ត្រៃមួយចំនួន

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ ១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើ ៥,០០០លីត្រ។ មូលហេតុ៖ បណ្តាលមកពី កូនឈ្នួលដុត ភ្លើងទៀន ទុកចោល ហើយដើរទៅលេងបាត់៕

មតិយោបល់