ព័ត៌មានជាតិ

ផ្អើលអស់ក្រុងសៀមរាប! មេក្លោងធំទទួលទិញផលចោរកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរត់គេច

សៀមរាបៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមេក្លោងធំទទួលទិញផលចោរកម្ម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។

ជនសង្ស័ឈ្មោះ ទិន ភាន់ ភេទប្រុស អាយុ ៣៧ ឆ្នាំ។

វត្ថុតាងដកហូតបាន៖
-អាវុធខ្លី ១ដើម
-សម្ភារៈសម្រាប់កាច់កម៉ូតូ
-ម៉ូតូជាច្រើនគ្រឿង។

ដំណើររឿង៖ មុនពេលចាប់ខ្លួនមេក្លោងខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមដោយអាវុធខ្លី ១ដើមនិងសម្ភារៈ សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ទើបឈានដល់ការឃាត់ខ្លួនមេក្លោងដែលតែងតែទទួលទិញម៉ូតូផលចោរកម្មជាច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប ហើយរត់ចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ណាដែលបានបាត់ម៉ូតូ កន្លអទៅសូមទៅពិនិត្យមើល នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខាងក្រោយផ្សារញ៉ែ ក្រុសៀមរាប៕

មតិយោបល់