Amazon.comបច្ចុប្បន្នជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតលើលោកដោយមានលោកJeff Bezosជាស្ថាបនិកក្រុមហ៊ុន។Amazon.comត្រូវបានទទួលស្គាល់ថាមានទីផ្សារខ្លាំងបំផុតនៅអាមេរិកនិងបណ្តាលប្រទេសនានានៅលើពិភពលោកនិងមានដៃគូប្រជែងធំមួយគឺក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ចិនAlibaba.com។
ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបានមនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងដំបូងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៩៥ដោយមានអាជីវកម្មត្រឹមតែជាវេបសាយលក់សៀវភៅដ៏ល្បីល្បាញមួយប៉ុណ្ណោះ។Amazon.comបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅរបស់ខ្លួនត្រូវបានដឹកជញ្ជួនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណជា៤៥ផងដែរ។
ទោះយ៉ាងណាក្តីនៅចុងឆ្នាំ១៩៩៩៦ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូលបាន១៥,៧លានដុល្លារហើយនៅឆ្នាំ១៩៩៧ស្ថាបនិកលោក Bezos បានយកក្រុមហ៊ុននេះដាកលក់ភាគហ៊ុនជាសាធារណៈដោយឆ្នាំដំបូងវាបានកើនឡើងប្រាក់វិនិយោគប្រមាណជា៥៤លានដុល្លារ។
ឆ្នាំ១៩៩៨ក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរទិសដៅអាជីវកម្មរបស់ខ្លួនដោយបន្ថែមការលក់ទំនិញជាច្រើនទៀតដូចជាស៊ីឌីនិងរបស់របរជាច្រើនមុខ។មកដល់ខែធ្នូឆ្នាំ១៩៩៩ក្រុមហ៊ុន Amazon បានដឹកជញ្ជូនទំនិញចំនួន២០លានមុខទៅកាន់ប្រទេសចំនួន១៥០នៅទូទាំងពិភពលោក។ នៅខែដដែលនោះ Bezos ត្រូវបានគេដាក់ឈ្មោះថា Person of the Year ៕
មតិយោបល់