ភ្នំពេញៈ ផ្លូវវេងស្រេង ម្តុំលូរប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្លាយជាកន្លែងរកស៊ីផ្លូវភេទរបស់ក្រុមភេទទី៣ (ប្រុសតែងខ្លួនស្រី ដ៏គ្រោះថ្នាក់នៅពេលរាត្រី ព្រោះក្រុមទី៣ទាំងនោះ តែងតែធ្វើលួចប្លន់គ្រប់រូបសកម្មភាព។ ជាក់ស្ដែងយុវជនឈ្មោះ សុខ ផឿន អាយុ២៦ឆ្នាំ កំពុងជិះម៉ូតូម្នាក់ឯងយឺតៗ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង មកដល់កន្លែងរបស់ក្រុមខ្ទើយ ប្រចាំការនោះ ស្រាប់តែមានខ្ទើយម្នាក់លោតឡើងជិះម៉ូតូរបស់គាត់ (ជនរងគ្រោះ) ដោយមិនដឹងមានគោលបំណងអ្វី ? ស្រាប់ពេលនោះបុរសតែងខ្លួនជាស្រីនោះ បានលូកដកសោម៉ូតូរបស់គាត់ មិនត្រឹមតែប៉ុណ្ណោះខ្ទើយនោះក៏ទាញ់កន្រៃមកចាក់ចង្កេះគាត់ បណ្តាលរងរបួសទៀតផង។
ពេលនោះជនសង្ស័យជាខ្ទើយក៏ស្រែកហៅបក្ខពួករបស់គេ មកចង់ព័ន្ធធ្វើសកម្មភាពប្លន់ តែសំណាងជនរងគ្រោះដឹងមុន ក៏អូសម៉ូតូរបស់គេ រត់គេចចូលកន្លែងចាក់សាំង ដែលមានមនុស្សច្រើន សុំឲ្យគេជួយខ្លួន ទើបក្រុមខ្ទើយនោះ រត់ចែកជើងគ្នាបាត់ស្រមោលអស់តែម្តង។
ដោយស្ថានភាពបែបនេះជនរងគ្រោះក៏យកទូរស័ព្ទតេទៅបងប្រុសរបស់គាត់នៅឯផ្ទះ និងតេទៅវិទ្យុ ABC ដើម្បីសុំការជួយពីសមត្ថកិច្ចភ្លាមៗ ។ ប្រហែលជាមួយសន្ទុះ ក៏មានសមត្ថកិច្ចមកដល់កន្លែងកើតហេតុ តែសមត្ថកិច្ចមិនបានសួរនាំអ្វីច្រើនទេ ទោះជាជនរងគ្រោះប្រាប់ថា ខ្លួនត្រូវគេខ្ទើយមួយក្រុមចង់វាយប្លន់យកម៉ូតូក៏ដោយ។
ក្រោយសួរនាំ សមត្ថកិច្ចមិននិយាយច្រើនទេ ក៏ដេញជនរងគ្រោះនេះឲ្យត្រឡប់ទៅផ្ទះរបស់គេវិញ ព្រោះសមត្ថកិច្ចនិយាយថា ជនរងគ្រោះដូចបែកថ្នាំម៉េចមិនដឹងទេ។ ដោយឮសមត្ថកិច្ចនិយាយបែបនេះជនរងគ្រោះអស់សង្ឃឹមខ្លាំងណាស់ ព្រោះគេមិនដឹងថា ទៅរកអ្នកណាឲ្យជួយទេ បើពឹងសមត្ថកិច្ចមិនជួយផងនោះ តើប្រជាពលរដ្ឋពឹងអ្វីទៅ?៕
https://youtu.be/xQu2Kj1R914
មតិយោបល់