ព័ត៌មានជាតិ

រថយន្តជាច្រើនចតល្មើសច្បាប់ ត្រូវស្ទូចយកទៅធ្វើការអប់រំ និងផាកពិន័យ

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ នៅតែធ្វើជាប្រចាំ រថយន្តដែលចតល្មើសច្បាប់ត្រូវតែស្ទូចយកទៅធ្វើការអប់រំ និងផាកពិន័យ។ ដើម្បីកាត់បន្ថយការកកស្ទះ និងធ្វើឲ្យមានសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕

មតិយោបល់