ព័ត៌មានជាតិ

ផ្អើលរត់ចែកជើងគ្នា!​ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីល្បែងស៊ីសង

កំពង់ស្ពឺ: សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១០នាទី។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ហេង អុល ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិចុងបឹង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ សូត សយ ភេទប្រុស អាយុ ៦០​ឆ្នាំ រស់នៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣/ឈ្មោះ ឃុយ ធា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧុង្គ ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបាន៖
-ចានទ្របាញ់អាប៉ោង០១
-មេអាប៉ោង០១
-លុយខ្មែរ១លានរៀល
-លុយដុល្លា១៦៦ដុល្លារ
-ទូរស័ព្ទចំនួន០៤គ្រឿង
-ម៉ាហូវៃ០១គ្រឿង
-អូប៉ូ០២គ្រឿង
-ណូគាអ៊ិនចុចពឹល០១គ្រឿង
-ម៉ូតូ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0787
-ម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-8855

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់