ព័ត៌មានជាតិ

រថយន្តនីសាន់បុកម៉ូតូឃ្លីក ស្លាប់បុរសម្នាក់ជាប់ក្រោមរថយន្ត!..

បាត់ដំបងៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើផ្លូជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦០-២៦១ ភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ធ្វើដំណើរពីទិសភ្នំពេញមុខទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង1AA. 8759 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ភេទប្រុស) ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ជាប់នៅលើរថយន្ត។

ក្រោយកើតហេតុរថយន្តបានបើកគេចទៅទិសបាត់ដំបង រហូតដល់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទើបទុករថយន្តចោល។
ចំពោះករណីនេះ វត្ថុតាងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ ចំណែករថយន្ត និងសព យកទុកនៅស្នងការដ្ឋានខេត្តបាត់ដំបង៕

មតិយោបល់