ភ្នំពេញៈ នៅវេលាម៉ោង ១១និង០០ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្កុបផ្សារសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក មានករណីទាស់ពាក្យសម្ដីគ្នា ឈានដល់ប្រើហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះអន្តរាគមន៍។
ដំណើររឿង៖ បុរស២ នាក់ កំពុងអង្គុយហូបបាយជជែកគ្នាលែង សុខៗ នៅទីតាំងខាងលើ ស្រាប់តែមានប្រុសស្រីមួយក្រុម បើករថយន្តម៉ាកលុចស៊ីស១គ្រឿង គ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ1-GU5070 មកអង្គុយតុក្បែរគ្នា បានស្រែកហៅកម្មង់ម្ហូប រួចងាកមើលមុខបុរសពីរនាក់ កំពុងជជែកគ្នាឮៗ ហៅអញហ្ហែង នឹងស្មានថាគេថាឲ្យខ្លួន ក៏និយាយទៅវិញថា « ហ្ហែងនិយាយពាក្យអញហ្ហែង ចាំបាច់មើលមុខអញធ្វើអី ប្រយ័ត្នអញបាញ់ងាប់»។
ភ្លាមៗនោះ ក៏កើតជាជម្លោះនិងគ្នា ភាគីខាងរថយន្តលុចស៊ីស និងម៉ូតូស្កុបពី បានដកកាំភ្លើងពីចង្កេះអាមេបាញ់ តែបាញ់មិនចេញ ក៏យកស្វាយកាំភ្លើង វាយមកលើយុវជនម្នាក់ ដែលជាភាគីម្ខាងទៀតមានគ្នាពីរនាក់ បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន។
ហេតុការណ៍នេះ បានបង្កការភ្ញាក់យ៉ាងខ្លាំង ដោយអ្នកសារព័ត៌មាន បានមកដល់ ទីតាំងខាងលើ ហើយបានថតជនរងគ្រោះ និងក្រុមជនបង្ក ស្រាប់តែជនបង្កលើ បានហាមឃាត់មិនឲ្យថត និងព្យាយាមទាញទូរស័ព្ទដៃ ពីអ្នកសារព័ត៌មាន យកមកបោក ថែមទាំងជិះម៉ូតូ និងរថយន្តដេញបុក ចង់សម្លាប់អ្នកសារព័ត៌មាន ទៀតផង សំណាងល្អក៏មានសមត្ថកិច្ចខណ្ឌទួលគោក ចុះមកអន្តរាគមន៍ទាន់ពេល ទើបជនបង្ក ក៏នាំគ្នាជិះម៉ូតូ និងបើករថយន្តរត់គេចខ្លួន បាត់ស្រមោល៕
មតិយោបល់