ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! បុរសព្រូរថយន្តដឹកជីម្នាក់ ធ្លាក់ពីលើរថយន្តស្លាប់ភ្លាមៗ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់ជាកម្មករព្រូរថយន្តដឹកជីធ្លាក់ពីរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង តាមបណ្តោយផ្លូវជាតិលេខ១៣០ ត្រង់ចំណុចភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរគ្រោះមានឈ្មោះ ចាន់ ប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរព្រូរថយន្ត រស់នៅភូមិស្តុកក្រោល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជាកម្មករដើរតាមឡានដឹកជី ហើយបានជិះនៅខាងក្រោយដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ ឲ្យធ្លាក់ពីលើរថយន្ត រីឯអ្នកបើកបរមិនបានដឹងទេ ទៅដល់កន្លែងឈប់ដាក់ជី ចុះពីលើរថយន្តរកមើលជនរងគ្រោះមិនឃើញ ក៏បានទូរស័ព្ទទាក់ទងទើបបានដឹងរឿងហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច សហការជាមួយលោកមេភូមិព្រៃក្ដី លោកសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយក្រវ៉ាន់ បានប្រគល់សពឲ្យទៅ ក្រុមគ្រួសារឈ្មោះ សន វុត្ថា យកទៅធ្វើបុណ្យឯស្រុកកំណើត។

បញ្ជាក់៖ ករណីខាងលើ អ្នកបើកបរមិនបានត្រឡប់មកមើលជនរងគ្រោះទេ រួចបើកគេចខ្លួនបាត់៕

មតិយោបល់