ព័ត៌មានជាតិ

ប៉ះថ្ងៃស៊យ! ចោរអស់លក្ខណ៍ ២នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

ព្រះសីហនុ: នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ករណីចោរកម្ម ស្ថិតនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ប្រាក់ សុវណ្ណ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២/ឈ្មោះ ឈុន នាង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋ ឃុំក្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងដកហូតបាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-3158៣ របស់ជនរងគ្រោះ
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GH-4198 របស់ជនសង្ស័យ
-ដែកសំរាប់កាច់សោម៉ូតូ ១ដើម និង សោទីបចំនួន០២ដើម។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគរបាលកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់