ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើកាណូត បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ ស្ថិតនៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ផាង យ៊ាំងដៃ ភេទប្រុស អាយុ២៦ ឆ្នាំ (សញ្ជាតិវៀតណាម) រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សាកសពរកឃើញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣០នាទីព្រឹក។មូលហេតុ៖ ជនរងគ្រោះ ខ្យល់គធ្លាក់ពីលើកាណូត បណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង៕

មតិយោបល់