ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិខ្មែរ-ចិន ៣ក្រុម ករណីចោរកម្ម នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នគរបាលបានបញ្ជូនក្រុមជនសង្ស័យចំនួន ៣ក្រុម ដែលជាក្រុមលួចម៉ូតូដោយកាច់បំបែកសោរ ចំនួន ០៣ករណីផ្សេងៗគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។

លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា
ករណីទី១៖ ចោរកម្មបង្កដោយជនជាតិចិន លួចកាច់បំបែកសោរកម៉ូតូ០១គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហមលាយស គ្មានស្លាកលេខ របស់ជនជាតិនេប៉ាល់ឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ PEARL កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មុខកាស៊ីណូ PEARL ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្នុងនោះនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ និងដកហូតបានមកវិញម៉ូតូដែលជនសង្ស័យលួចយកនោះ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LI ZHI QING ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន គ្មាន មានទីលំនៅភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ RONG XIAO MING ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខ EB5713034 មានទីលំនៅភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

ករណីទី២៖ ចោរកម្មលួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិចិន កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុចភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យទាំង ០៣នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
៣-ឈ្មោះ XU YING BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន៖
-ដែកច្នៃសំរាប់កាច់បំបែកសោរម៉ូតូ ចំនួន០២ដើម។
-ម៉ូតូ ០៤គ្រឿង៖
១/ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ: 550637 ។
២/ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 322286 ។
៣/ម៉ាក CLICK ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 0073635 ។
៤/ម៉ាក AIR BLADE ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 053769 ។
-សោរតាន់ ០៦ដើម។
-សោរដោះ ០១ប្រអប់។
-ទុលឡឺវីស ០១ដើម។
-ក្រដាសខាត់ ០២សន្លឹក។
-ស្ព្រាយ៍ពណ៌បាញ់ ០១កំប៉ុង។

ករណីទី៣៖ ចោរកម្មលួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិខ្មែរ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សេង ឈិន ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០៤គ្រឿង (ផលនៃអំពើលួច)
១/ម៉ាកសង់ ស៊េរីឆ្នាំ២០១៧ កាំបន្ទះពណ៌ស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-2556 មានលេខម៉ាស៊ីន: 1716040237 ។
២/ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 5049864 ។
៣/ម៉ាកស្កុបពីអាយ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ មានលេខតួ: 5220443 ។
៤/ម៉ាកហុងដា Winner ពណ៌ខ្មៅ-លឿង គ្មានស្លាកលេខ មានលេខម៉ាស៊ីន: 1055605 ។
-សោរតាន់ ០៤ដើម។
-សោរដោះ ០៧ដើម។
-ទុលឡឺវីស ០៣ដើម។
-ដង្កាប់ ០១ដើម។
-ស្លាកលេខម៉ូតូ ចំនួន០២ (កំពង់ឆ្នាំង 1J-9727 និងតាកែវ 1Q-7297) ។

បញ្ជាក់៖ ពលរដ្ឋដែលមានបាត់ម៉ូតូដូចភិនភាគខាងក្រោម សូមទំនាក់ទំនងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

មតិយោបល់