ព័ត៌មានជាតិ

កាំភ្លើងធំ​អាច​ឡើងកាន់កាប់កំពូល​តារាង​បានអត់នារាត្រីនេះ ?

ក្លិបកាំភ្លើងធំ​សម្រាប់រាត្រីនេះ​តើ​អាច កាន់កាប់​កំពូល​តារាងបានវិញដែរឬទេ ​ខណៈដែល​ជួបជាមួយនឹង​ម្ចាស់ទឹកដី West Ham នៅរាត្រីនេះ​វេលាម៉ោង ២២ និង ០០ នាទីនៅកម្ពុជា​ ​។​

ក្នុងជំនួប្រកួតកន្លងមក ក្លិប ​កាំភ្លើងធំ Arsenal បាន​ត្រឹមតែ ០-០ ជាមួយនឹងក្លិបកាំភ្លើងធំ ដែល​ធ្វើ​ឲ្យខ្លួន​ធ្លាក់ទៅកាន់តារាងទី ២ នៃក្របខណ្ឌ Premier League របស់អង់គ្លេស​។​

នៅថ្ងៃ Boxing Day ​​នេះដែរ ​​វា​ជារឿងចាំបាច់ណាស់ សម្រាប់កាំភ្លើងធំ ត្រូវតែ​ឈ្នះ​ បើទោះស្ថានភាព​​នៅក្រៅទឹកដីក៏ដោយនោះ ​ព្រោះថា​​ដើម្បីគ្រប់គ្រងតារាងឡើងវិញ ​ខណៈដែល​ហង្សក្រហម​​កំពុងស្ថិតនៅលំដាប់ទី ១ នៃតារាង ហើយ​ត្រូវជួប​ជាមួយនឹងម្ចាស់ផ្ទះ មេឃខៀវ ដូចគ្នាដែរនោះ​ ។​

ប៉ុន្មានប្រកួត​ចុង​ក្រោយមកនេះ ដែរ​ក្លិប West Ham ​បាន​បញ្ជាក់ពី​​រឿង​ដែលធ្វើឲ្យ Wenger ​មាន​ការបារម្មណ៍ដែរនោះ ព្រោះថា​ក្លិបនេះ​​​ឈ្នះរហូត ហើយ ​​យប់នេះ​ដែរ​គេជាម្ចាស់ផ្ទះទៀត អាចនឹង​​មាន​រឿង​ពិបាក​ដល់កាំភ្លើងធំ​៕​
premier-league-loftus-road-theo-walcott-arsenal-qpr_2990996

មតិយោបល់