ភ្នំពេញៈ ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ៩និង០០យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥និង០០ទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី២ ដោយត្រូវបិទផ្លូវមិនអោយធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ត្រង់ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ ។ ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។
សូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ៕
មតិយោបល់