បរទេស៖ The Goal នៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយថានឹងអាចមានកុងត្រាថ្មីមួយរវាងកីឡាករ Dybala និងក្លឹប Juventus កើតឡើងជាមិនខាននៅក្រោយពេលដែលភ្នាក់ងាររបស់កីឡាករគឺលោក Jorge Antun គឺបានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានក្លឹបរួចរាល់ហើយអំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីនៅទីនេះ។ The Goal ហ៊ានអះអាងថាការពិភាក្សារវាងលោក Antun ជាមួយនឹងក្លឹបនឹងអាចធ្វើឲ្យកុងត្រាថ្មីមួយនឹងកើតឡើងជាមិនខានខណៈដែលកុងត្រាចាស់របស់ Dybala នឹងត្រូវផុតកំំណត់ទៅហើយនៅត្រឹមរដូវក្តៅឆ្នាំ២០២២ខាងមុខនេះ។ កិច្ចពិភាក្សាគ្នាត្រូវបានគេដឹងថាបានដំណើរការទៅយ៉ាងល្អមិនមានបញ្ហាអ្វីឡើយទោះបីជាលទ្ធផលចុងក្រោយនៅមិនទាន់បានប្រកាសនៅឡើយក្តីប៉ុន្តែវាក៏បានធ្វើឲ្យព័ត៌មានចចាមអារ៉ាមអំពីការចាកចេញនឹងរលត់បាត់ទៅវិញច្រើនផងដែរ។…
មតិយោបល់