ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រទុស្តកេរ្តិ៍ខ្មាស់លើអនិតិជនអាយុក្រោម១៥ឆ្នាំ

កណ្ដាលៈ​ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រទុស្តកេរ្តិ៍ខ្មាស់លើអនិតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីយកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣ និង១៥នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីវ ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ (ជនពិការស្វិតដៃជើងពីកំណើត) ។ ជនសង្ស័យនិងក្មេហស្រីរងគ្រោះ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ។
ប្រភពដដែលបន្តថា ក្មេងស្រីរងគ្រោះ គឺជាជនពិការដៃជើងតាំងពីកំណើត កំព្រាឪពុក រស់នៅជាមួយម្ដាយ និងបងប្អូនបួននាក់ ។ ដោយសព្វថ្ងៃម្ដាយ និងបងស្រី គឺជាកម្មការនីរោងចក្រកាត់ដេរ តែងទៅធ្វើការបាត់ពីផ្ទះ ពេលព្រលប់ទើបត្រលប់មកវិញ ដោយទុកនៅកុមារីរងគ្រោះ នៅផ្ទះជាមួយនិងប្អូនស្រី អាយុ ៧ឆ្នាំ ។ លុះនៅពេលកើតហេតុខាងលើ ខណៈពេលដែលម្ដាយ និងបងស្រី ទៅធ្វើការបាត់ពីផ្ទះ ឯជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះ ជនសង្ស័យ គីវ ចំរើន ដែលជាមនុស្សញៀនស្រាជាប្រចាំ បានឡើងទៅលើផ្ទះកុមារីរងគ្រោះ រួចបានចាប់នាងខ្ទប់មាត់ និងចាប់ច្របាច់ដោះ និងលូកស្ទាបអង្អែលប្រដាប់ភេទនាង ពេលនោះជនរងគ្រោះ ក៏បាន ព្យាយាម ស្រែកអោយគេជួយ ខណៈនោះក៏បានលឺដល់អ្នកជិតខាងផ្ទះគ្នា បានមកមើល ពេលនោះដែរជនសង្ស័យបានរត់គេចខ្លួនចុះមកដីវិញតែម្ដងទៅ ។ បន្ទាប់មកអ្នកជិតខាង ក៏បានមកសួរនាំជនរងគ្រោះ រួចបានទាក់ទងទៅម្ដាយ និងបងប្អូននាងតែម្ដង ។ លុះនៅវេលាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ទើបម្ដាយជនរងគ្រោះ បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មីតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះដល់កន្លែងកើតហេតុ រួចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ គីវ ចំរើន បានភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់