ព័ត៌មានជាតិ

កុងត្រាថ្មី Dybala មើលឃើញសង្ឃឹមក្រោយពេលភ្នាក់ងារកីឡាករនិង Juventus ចាប់ផ្តើមពិភាក្សាគ្នា

 

បរទេស៖ The Goal នៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយថានឹងអាចមានកុងត្រាថ្មីមួយរវាងកីឡាករ Dybala និងក្លឹប Juventus កើតឡើងជាមិនខាននៅក្រោយពេលដែលភ្នាក់ងាររបស់កីឡាករគឺលោក Jorge Antun គឺបានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានក្លឹបរួចរាល់ហើយអំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីនៅទីនេះ។

The Goal ហ៊ានអះអាងថាការពិភាក្សារវាងលោក Antun ជាមួយនឹងក្លឹបនឹងអាចធ្វើឲ្យកុងត្រាថ្មីមួយនឹងកើតឡើងជាមិនខានខណៈដែលកុងត្រាចាស់របស់ Dybala នឹងត្រូវផុតកំំណត់ទៅហើយនៅត្រឹមរដូវក្តៅឆ្នាំ២០២២ខាងមុខនេះ។

កិច្ចពិភាក្សាគ្នាត្រូវបានគេដឹងថាបានដំណើរការទៅយ៉ាងល្អមិនមានបញ្ហាអ្វីឡើយទោះបីជាលទ្ធផលចុងក្រោយនៅមិនទាន់បានប្រកាសនៅឡើយក្តីប៉ុន្តែវាក៏បានធ្វើឲ្យព័ត៌មានចចាមអារ៉ាមអំពីការចាកចេញនឹងរលត់បាត់ទៅវិញច្រើនផងដែរ។

ការងារបន្តកុងត្រាថ្មីជូនកីឡាករឆ្នើមអាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះគឺជាការងារអទិភាពសម្រាប់លោកគ្រូបង្វឹកថ្មីមុនពេលដែលរដូវកាលថ្មីចូលមកដល់៕

មតិយោបល់