ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! បុរសពីរនាក់ ជិះម៉ូតូឌុបគ្នា មិនប្រយ័ត្នបុកដើមអាកាស្យា បណ្តាលឲ្យស្លាប់ និងរបួស

កំពង់ធំៈ កាលពីវេលាម៉ោង ០០ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៧-១៧៨ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1D.6163 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ ធឿន ប៊ុនថាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (ស្លាប់នៅនិងកន្លែងកើតហេតុ) ពាក់មួកសុវិត្ថភាព ។
អ្នករួមដំណើរឈ្មោះ វ៉ាន ហេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយ អ្នកបើកបរខាងលើ (របួសធ្ងន់) ពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើ ។
វត្ថុតាងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ ។ ចំណែកជនរងគ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ រីឯសាកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់