ព័ត៌មានជាតិ

Novak​ ​Djoko​ ​ចូ​ល​រួ​ម​ស​ម្ពោ​ធ​ ​ទី​លា​ន​វា​យ​តិ​ន្នី​ស​ថ្មី​នៅ​ ​ប្រេ​ស៊ី​ល​​

កីឡាករវាយតិន្នីសលំដាប់ទីមួយពិភពលោក Novak Djokovic បានចូលរួមក្នុងពិធីសម្ពោធទីលានវាយតិន្នីសថ្មីស្រលាងមួយ នៅលើទឹកដីតំបន់អនាធិបតេយ្យមួយក្នុងទីក្រុង Rio de Janeiroក្នុងប្រទេសប្រេស៊ីល។

Novak Djokovic បានបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកដែលចូលរួមនៅទីនោះ និងអ្នកសារព័ត៌មាន ខណៈដែលមានវត្តមានរបស់អតីតកីឡាករលំដាប់ទីមួយ Gustavo Kuerten ដោយអ្នកទាំងពីរបានចំណាយពេលជាច្រើនជាមួយក្មេង ក៏ដូចជាបង្ហាញពីគន្លឹះខ្លះក្នុងការលេងតិន្នីស។

Novak Djokovic បាននិយាយថា ប្រេស៊ីលឱកាសធ្វើជាម្ចាស់ផ្ទះ World Cup 2014 និង អូឡាំពិករដូវក្តៅ 2016 ពិតជាឱកាសដ៏ធំមហាសាលមួយ ក៏ដូចជាមានកម្មវិធីសំខាន់សំរាប់ប្រភេទកីឡាវាយតិន្នីសផងដែរ ជាក់ស្តែងកម្មវិធី Masters Cup តែងតែត្រូវបានធ្វើឡើងនៅទីនេះជារៀងរាល់ចុងឆ្នាំ។

គួរបញ្ជាក់ថាកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះ Djokovic នឹងលេងតិន្នីសជាមួយនឹង Gustavo Kuerten នៅទីលានថ្មី Maracanazinho Arena ដែលមានទីតាំងក្បែរនឹងកីឡដ្ឋាន World Cup Maracana Stadium។ មិនតែប៉ុណ្ណោះនៅ ថ្ងៃអាទិត្យនេះ Djokovic ក៏នឹងបង្ហាញបច្ចេកទេសលេង បាល់ទាត់ខ្លះៗរបស់គេផងដែរថ្វីត្បិតតែគេមិនមែនជាកីឡាករអាជីប ក៏ដោយ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Rio’s Engenhao ជាមួយនឹងអតិតកីឡាករប្រេស៊ីលមួយចំនួនផងដែរ៕

 

 

 

មតិយោបល់