ភ្នំពេញៈ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ម្ដុំភ្លើងស្តុបណូគា ផ្ទះលេខ៧៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបាញ់ប្រហារជាច្រើនគ្រាប់ ដោយបុរសជាប្អូនថ្លៃ បានបាញ់បងថ្លៃ បណ្ដាលឲ្យស្លាប់មួយរំពេច។
ជនសង្ស័យឈ្មោះ មាស ណារា អាយុជិត៤០ឆ្នាំ មានមុខរបរជាសន្តិសុខ (ឃាត់ខ្លួន) និងជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀន។
តាមចម្លើយសាររបស់ជនសង្ស័យ បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ខ្លួនបានទាស់ពាក្យសម្ដី ជាមួយជនរងគ្រោះ ហើយបូករួមធ្លាប់មានគំនុំជាង១០ឆ្នាំ នឹងគ្នាកន្លងមកផង ក៏បានដកកាំភ្លើងខ្លី ម៉ាក K54 ដែលជនសង្ស័យ បានទិញកាលពីនៅរៀនវិទ្យាល័យជាង ២០ឆ្នាំមុន មកបាញ់៥គ្រាប់ ត្រូវចំបងថ្លៃចំនួន ៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវីធី៕
មតិយោបល់