ព័ត៌មានជាតិ

ប្តី-ប្រពន្ធ២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តបើកវ៉ាប្រជែងបុក បណ្តាលឲ្យរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលឲ្យប្តី-ប្រពន្ធ២នាក់របួសធ្ងន់ នៅចំណុចផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ៤៩ – ៥០ ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក SONG YONG ISTANA ព៌ណស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2K-8098 បើកបរដោយឈ្មោះ សេង តារា (ហៅ ដេត) ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្តាល ដែលបើកបរ មានទិសដៅពីអ្នកលឿង ទៅភ្នំពេញ ។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកងាកក្បាលរកជែងរថយន្តធុនធំ ទៅបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាក HONDA DREAM 125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Q-5884 បើកបរដោយឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ
ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ កែវ សូលីដា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ត្រូវជាប្រពន្ធ ប្តីនឹងគ្នា ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ អ្នកជិះម៉ូតូទាំង០២នាក់ ត្រូវសាច់ញាតិបញ្ជូន ទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យភ្នំពេញ ។

ចំពោះ អ្នកបើកបររថយន្ត បានបើករថយន្តរត់គេច តែត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ ដេញតាម នឹងចាប់បានឃាត់ខ្លួនអ្នកបើកបរនាំយកមកប៉ុស្តិ៍គគីរធំ ។ រថយន្តនឹងម៉ូតូ យកមករក្សាទុក ជាវត្ថុតាងនៅអធិការដ្ឋាននគរបាលស្រកកៀនស្វាយ។ តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីអ្នកបើកបររថយន្ត ឈ្មោះសេង តារា ធ្វេសប្រហែស ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

មតិយោបល់