ដើម្បីជ្រាបច្បាស់ សូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញ-រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៨ផ្ទាំងត្រូវបានបាក់នឹងដួងរប៉ាតរប៉ាយពេញផ្លូវដោយសាររថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីពណ៌ខៀវមួយគ្រឿងបុកខណះពេលអ្នកបើកងោកមួយភាំងកាលពីវេលាម៉ោង២នឹង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤នៅចំណុចមុខក្លឹបកម្សាន្តនឹងខារ៉ាអូខេអេហ្ស៊ីតាមបណ្តោយផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។ អ្នកបើករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីបង្កហេតុខាងលើឈ្មោះវី ស៊ីណាន អាយុ៣០ឆ្នាំ ស្នាកនៅផ្ទះជួលម្តុំចំការដូងបានប្រាប់សមត្ថកិច្ចនឹងក្រុមអ្នកយកពត៏មានឲ្យដឹងថាមុនពេលកើតហេតុរូបលោកបានបើករថយន្តដឹកសំរាមខាងលើចេញពីក្រុមហ៊ុននៅម្តុំស្ទឹងមានជ័យដោយធ្វើដំណើរតាមផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បួងទៅជើងក្នុងគោលបំណង់ទៅយកបុគ្គលិកប្រមូលសំរាមនៅម្តុំរង្វង់មូលទួលគោកស្រាប់តែធ្វើដំណើរដល់មុខក្លឹបកម្សាន្តនឹងខារ៉ាអូខេអេហ្ស៊ីរូបលោកក៏ងោកមួយភាំងទើបរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំង។ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខគាប់ជាប់ជាមួយរនាំងដែកទៅមុខលែងរួច។តែបើកតាមប្រភពពត៏មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាបក្រុមហ៊ុនស៊ីនទ្រីពណ៌ខៀវមួយគ្រឿងអត់មានស្លាកលេខបានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បួងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខទើបបានជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំងទៅ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយករថយន្តដឹកសំរាមខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ មតិយោបល់
ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តសណ្តោងរម៉កដឹកថ្ម បើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូដេកស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ នៅមុនសាលាសង្កាត់លេខ១…
ភ្នំពេញៈ អគ្គិភ័យឆាបឆេះផ្ទះអស់៤ល្វែងដោយមិនដឹងមូលហេតុអ្វីនៅឡើង កាលវេលាម៉ោង៣និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រាស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញអណ្តាតភ្លើងឆេះចេញពីខាងក្រោយផ្ទះមានអ្នកជិតខាងមកគោះទ្វារ ហៅម្ចាស់ផ្ទះដែរតែដោយសារដេកលក់ក្រងើបពេកទម្រាំដឹង ភ្លើងឆេះពេញផ្ទះទៅហើយក៏រៀលដាលដល់ផ្ទះផ្សេងៗទៀត យ៉ាងសន្ធោសន្ធៅឆេះអស់ផ្ទះ៤ល្វែង។មានផ្ទះលក់ កាហ្វេ…
មតិយោបល់