ភ្នំពេញ-រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៨ផ្ទាំងត្រូវបានបាក់នឹងដួងរប៉ាតរប៉ាយពេញផ្លូវដោយសាររថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីពណ៌ខៀវមួយគ្រឿងបុកខណះពេលអ្នកបើកងោកមួយភាំងកាលពីវេលាម៉ោង២នឹង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤នៅចំណុចមុខក្លឹបកម្សាន្តនឹងខារ៉ាអូខេអេហ្ស៊ីតាមបណ្តោយផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។
អ្នកបើករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីបង្កហេតុខាងលើឈ្មោះវី ស៊ីណាន អាយុ៣០ឆ្នាំ ស្នាកនៅផ្ទះជួលម្តុំចំការដូងបានប្រាប់សមត្ថកិច្ចនឹងក្រុមអ្នកយកពត៏មានឲ្យដឹងថាមុនពេលកើតហេតុរូបលោកបានបើករថយន្តដឹកសំរាមខាងលើចេញពីក្រុមហ៊ុននៅម្តុំស្ទឹងមានជ័យដោយធ្វើដំណើរតាមផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បួងទៅជើងក្នុងគោលបំណង់ទៅយកបុគ្គលិកប្រមូលសំរាមនៅម្តុំរង្វង់មូលទួលគោកស្រាប់តែធ្វើដំណើរដល់មុខក្លឹបកម្សាន្តនឹងខារ៉ាអូខេអេហ្ស៊ីរូបលោកក៏ងោកមួយភាំងទើបរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំង។ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខគាប់ជាប់ជាមួយរនាំងដែកទៅមុខលែងរួច។តែបើកតាមប្រភពពត៏មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាបក្រុមហ៊ុនស៊ីនទ្រីពណ៌ខៀវមួយគ្រឿងអត់មានស្លាកលេខបានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បួងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខទើបបានជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៨ផ្ទាំងទៅ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយករថយន្តដឹកសំរាមខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់