ព័ត៌មានជាតិ

ប៊ិះទៅហើយ! រថយន្តដឹកដី បើកបុករ៉ឺម៉កខ្ទាតមនុស្សចូលក្រោមរថយន្ត បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីយ៉ាន់ដាយដឹកដី បើកពីក្រោយបានបត់ ក៏ទៅបុករ៉ឺម៉កខ្ទាតមនុស្សចូលក្រោមរថយន្តរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណ:តៃកុងរថយន្តបង្ក ចុះគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A 0326 បើកដោយបុរម្នាក់ បានចុះគេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉ក និងរថយន្តខាងលើ បានធ្វើដំណើរស្របទិសគ្នា តាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីកើតទៅលិច ដោយរ៉ឺម៉កបើកខាងមុខរថយន្តបង្ក ខណ:មកដល់ចំណុចកើតហេតុ រថយន្តបានវ៉ារ៉ឺម៉ករួចបត់ឆ្វេង ក៏ជ្រុលបុករ៉ឺម៉ក បណ្តាលឲ្យខ្ទាតមនុស្សចូលក្រោមរថយន្ត រងរបួសជើងធ្ងន់ធ្ងរ ភ្លាមៗនោះតៃកុងរថយន្តបង្ក ភ័យស្លន់ស្លោ ក៏រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច បានទៅដល់ទាក់ទងរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសង្ក្រោះ រីឯរថយន្ត និងរ៉ឺម៉ក បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ច យកមករក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់