ព័ត៌មានជាតិ

យុវជន៣នាក់ ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញចេញល្បាតប្រទះឃើញជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀន ស្ថិភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ងួម មុន្នីវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរលក់ខោអាវ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ ឆាង ប៊ុនរ៉ូ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិបឹងជប៉ុន សង្កាត់ចម្ការមន ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ។
៣/ឈ្មោះ ឆោម ស៊ីណឺត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរពិតប្រាកដ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀន(ម៉ាទឹកកក) ០២កញ្ចប់
-ម៉ូតូ១គ្រឿងម៉ាក Suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-BI.9126
-ទូរស័ព្ទដៃ ២គ្រឿង NOKIA១គ្រឿង OPPO១គ្រឿង
-កាបូបលុយ ០១ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់