ភ្នំពេញៈ យោងតាមផេក Facebook ឈ្មោះថា កែវ ពិសី បានបង្ហោះសារឲ្យដឹងថា មានភ្នាក់ងារសង្គ្រោះ របស់អង្គភាព៧១១ បានបាត់កាបូបក្រវាត់ចង្កេះ ខណៈដែលប្រតិបត្តិការ រុករកនិងសង្គ្រោះ នៅទីតាំងបាក់រលំអគារក្រុងកែប នៅក្នុងកាបូបមានកាមេរ៉ា ទូរស័ព្ទ សម្ភារៈសម្រាប់សង្គ្រោះ ។ សម្ភារៈដែលមាននៅក្នុងកាបូប សុទ្ធសឹងបម្រើក្នុងការងារសង្គ្រោះ ច្រើនឆ្នាំមកហើយ សម្ភារៈក្នុងកាបូបនោះ ក្រុមសង្គ្រោះ៧១១ យកមកប្រើ ក្នុងការងារសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដោយមនុស្សធម៌ ។
ភ្នាក់ងារសង្គ្រោះ ទទូចសុំចិត្ត បងប្អូនប្រជាពលដ្ឋណារើសបាន សុំប្រគល់ឲ្យក្រុមសង្គ្រោះវិញ ដោយក្តីអនុគ្រោះ ដើម្បីរួមគ្នាជួយជនរងគ្រោះ ក្នុងន័យមនុស្សធម៌ អាចទំនាក់ទំនងតាមទូរសព្ទ 0887475711, 0969067070៕


មតិយោបល់