ភ្នំពេញៈ យោងតាមផេក គណៈឱសថការីកម្ពុជា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីឱសថស្ថានមួយកន្លែង នៅម្ដុំអូឡាំពិក បានលក់ឧបករណ៍វាស់កម្ដៅ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជន ដើម្បីយកទៅប្រើលើមនុស្ស។
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញ បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ឱសថស្ថាន មិនឲ្យមានបាតុភាពនេះ កើតឡើងម្ដងទៀត។
សូមសាធារណៈជនជ្រាបជាព័ត៌មាន៕
មតិយោបល់