ព័ត៌មានជាតិ

នាវាទេសចរណ៍ដឹកភ្ញៀវបរទេស ១០៥ នាក់ ចូលចតមុខវត្តសុវណ្ណរង្សី នៅខេត្តកំពង់ចាម

កំពង់ចាម: នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ ០១គ្រឿង ចូលមកចតនៅចំណុចមុខវត្តសុវណ្ណរង្សី ភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

នាវាទេសចរណ៍ឈ្មោះ RV AMALOTUS SG5996 មានផ្ទុកជនបរទេស សរុបចំនួន ១០៥នាក់ ស្រី ៥១នាក់, មាន ០៩សញ្ជាតិ អូស្ត្រាលី ៥០នាក់ ស្រី ២៥នាក់, អង់គ្លេស ៣៩នាក់ ស្រី ២០នាក់, អាឡឺម៉ង ០១នាក់, ហ្វីលីពីន ០៣នាក់, អៀរីស ០២នាក់ ស្រី ០១នាក់, ញ៉ូវសឺឡែន ០៤នាក់ ស្រី ០១នាក់, ស្វីស ០១នាក់ ស្រី ០១នាក់, អាមេរិក ០១នាក់ ស្រី ០១នាក់, វៀតណាម ០៣នាក់ ស្រី ០១នាក់ ហើយនឹងត្រឡប់ចេញទៅវិញ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃដដែល៕

មតិយោបល់