នៅពេលថ្មីៗមកនេះដែរ យោងតាមប្រភពព័ត៌មានរបស់ ngoisao និង hlntv បានចុះបង្ហាញ ឲ្យដឹងថា ក្មេងស្រីសញ្ជាតិប្រេស៊ីលបានដាក់លក់នូវព្រហ្មចារីយរបស់ខ្លួន ដើម្បីចំណាយដល់ថ្លៃមន្ទីរពេទ្យ សម្រាប់ឳពុកម្តាយរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយក៏ធ្វើឲ្យមនុស្សជាច្រើនបានសង្ស័យ និងឆ្ងល់ពីទង្វើររបស់នាង។

នាង Rebecca Bernardo ដែលបានថតវីដេអូឃ្លិបបង្ហោះតាម Youtube អំពីការដាក់ដេញថ្លៃព្រហ្មចារិយរបស់នាង ។ឆ្នាំនេះដែរ Rebecca Bernardoមានវ័យ ១៨ ឆ្នាំ នាងមកពី Sapeacu ប្រទេស ប្រេស៊ីល ដោយនាងសង្ឈឹមថាការដាក់លក់ព្រហ្មចារីយ៍នេះដែរ នឹងទទួលបានតម្លៃខ្ពស់ ដើម្បីយកប្រាក់ទាំងនោះមកព្យាបាលម្តាយរបស់នាងដែលកំពុងដេកឈឺនោះ។
កាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងខែ តុលា ក៏មានក្មេងស្រីម្នាក់ឈ្មោះ Catarina Miglioriniក៏បានក្លាយជាទីផ្តោតអារម្មណ៍របស់សាធារណៈ ដោយបានបើកចំហរនៃការលក់ព្រហ្មចារីយ៍ដូចគ្នាផងដែរ ដើម្បីយកលុយទាំងនោះ ទៅស្ថាបនា ទីវាលរហោស្ថានផ្ទះរបស់នាង ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ មនុស្សដែលនៅក្នុងរដ្ឋ Santa Catarina ដែលស្ថិតនៅភាគខាងត្បូងនៃ ប្រទេសប្រេស៊ីល ហើយនាងក៏លូតលាស់ធំ ជាត់នៅទីនេះដែរ។តម្លៃដែលដេញថ្លៃបានខ្ពស់នោះ គឺនាងត្រូវឡើងគ្រែជាមួយនឹង Natsu ដែលមកពីប្រទេសជប៉ុន។
Bernardo ដូចជាមានការសោកស្តាយណាស់ចំពោះការលក់ព្រហ្មចារីយ៍របស់នាង ប៉ុន្តែនាងគ្មានជម្រើសនោះទេ ព្រោះថានាងខិតខំស្វះស្វែងរកការងារធ្វើដែរ តែការងារទាំងនោះ មិនផ្តល់កម្រៃអាចផ្គត់ជីវភាព និងជំងឹម្តាយរបស់នាងបានឡើយ ហេតុដូច្នោះហើយក៏សម្រេចិត្តលក់ព្រហ្មចារិយ៍តែម្តងទៅ ។
កាលពីខែ កន្លងទៅ ក្មេងស្រី វ័យ ១៨ ឆ្នាំរូបនេះបាន បង្ហោះវីដេអូឃ្លិប និងសាររបស់នាងដើម្បីបើកលក់ និងការដេញថ្លៃ ព្រហ្មចារីយ៍របស់នាងនៅលើ Youtube ។ប៉ុន្តែលទ្ធផលដូចជាមិនសង្ឈឹមនោះឡើយ ដោយមានអ្នកចុចបង្ហាញ ត្រឹមតែ 14000 ហើយតម្លៃដែលឲ្យខ្ពស់បំផុតនោះគឺ 35000 ដុល្លារ ហាក់ដូចជាឆ្ងាយជាង Catarina Migliorini ដែលមានតម្លៃរហូតដល់ទៅ 780,000 នោះ។
នាង Bernardoបាននិយាយថា ដោយសារតែនាងព្យាយាមដើម្បីជួយម្តាយរបស់នាង លើថ្លៃសព្វបែបយ៉ាងនោះ ទើបនាងសម្រេចចិត្តធ្វើបែបនេះ ។ជាមួយនឹងគ្នានេះផងដែរ ស្ថានិយ៍ទូរទស្សន៍ក្នុងតំបន់ក៏បានចេញថ្លៃចំណាយនៅមន្ទីរពេទ្យ ដល់ម្តាយរបស់នាង ប្រសិនបើនាងលុបចោលនូវការលក់ សន្ទះព្រហ្មចារីយ៍នោះ នាងក៏បានយល់ព្រមជាមួយនឹង ស្ថានីយទូរទស្សន៍។
ប្រការនេះដែរក៏បានធ្វើឲ្យ Bernardoរីកមុខដូចគ្រាប់ជីឡើងវីញដោយនាងមានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាលជំងឺម្តាយរបស់នាង និងអាចទៅរស់នៅកន្លែងដទៃផ្សេងទៀតបាន។
ម្តាយរបស់ Bernardo បាននិយាយប្រាប់អ្នកសារព័ត៌មាន CNNថា គាត់មិនពេញចិត្តនឹងទង្វើរការលក់ដូរព្រហ្មចារីយ៍របស់កូនគាត់ឡើយ ដោយនាងត្រូវតែស្វែងរកការងារធ្វើ ជំនួសឲ្យការលក់នេះ៕
មតិយោបល់