ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! ចំណាយពេល ៥ថ្ងៃ ទើបអាចឃាត់ខ្លួនឃាតកបាន ករណីវាយសម្លាប់ប្រពន្ធ រួចគេចទៅសំងំលាក់ខ្លួននៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល និងមានការចូល រួមកិច្ចសហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
បានស៊ើបអង្កេតតាមស្វែងរកចាប់ខ្លួនឃាតក ក្នុងករណីឃាតកម្ម (សម្លាប់ប្រពន្ធខ្លួនឯង រួចរត់គេចទៅខេត្តកំពង់ឆ្នាំង) បានហើយ បន្ទាប់ពីចំណាយពេល០៥យប់ ០៥ថ្ងៃ ក្នុងកិច្ចប្រតិបត្តិការស្វែងរក។

បទល្មើសប្រព្រឹត្ត កើតទ្បើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២ រំលងអធ្រាត្រត្រង់ចំណុចវាលស្រែភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះជាប្រពន្ធរបស់ជនដៃដល់ឈ្មោះ យ៉ាត ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ មានទីលំនៅ នៅកន្លែងកើតហេតុ។ ជនដៃដល់ជាប្ដីឈ្មោះ ឃុត សុផល ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។

គួររំឭកដែរថា នៅឆ្នាំ២០១៨ ជនដៃដល់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លើក រួចមកហើយពីបទ៖ ហិង្សាប្រព្រឹត្តលើសហព័ទ្ធ៕

មតិយោបល់