ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តស៊ីញ៉ូបត់ស្ដាំ កាត់មុខម៉ូតូចាប់ហ្រ្វាំងបូមដួល បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់

កណ្ដាលៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤៥នាទីរសៀល ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ។

រថយន្ត០១គ្រឿង ម៉ាក នីសាន់ ពណ៌ខៀវ ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-2329 បើកបរដោយឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ ១៧ឆ្នាំ (រត់គេច) មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ម៉ូតូម៉ាក CPX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF8380 អ្នកបើកបរឈ្មោះ នួន វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
អ្នករួមដំណើរ ៣នាក់៖
១/ឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ ២៨ឆ្នាំ (ត្រូវជាប្រពន្ធ) របួសស្រាល។
២/ឈ្មោះ សំណាង វីរះបុត្រ ភេទប្រុស អាយុ ៨ឆ្នាំ( ត្រូវជាកូនស្លាប់នៅនិងកន្លែងកើតហេតុ )។
៣/ឈ្មោះ សំណាង វិរះសិដ្ឋ ភេទប្រុស អាយុ ០៥ឆ្នាំ (ត្រូវជាកូនរបួសស្រាល)។
អ្នកទាំង ០៤នាក់ បានពាក់មួកការពារសុវត្ថភាពត្រឹមត្រូវទាំងអស់គ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តបានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ក៏បានស៊ីញ៉ូបត់ស្តាំចូលផ្លូវលំ កាត់មុខម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បណ្ដាលឲ្យអ្នកបើកម៉ូតូ អកសឺចាប់ហ្វ្រាំងបូមដួល រអិលទៅបុករថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងទីកន្លែងកើតហេតុ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

សន្និដ្ឋាន៖ ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្តធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
រីឯអ្នកបើកបរម៉ូតូ (បើកក្នុងល្បឿនលឿន) ទើបមានគ្រោះថ្នាក់កើតឡើង៕

មតិយោបល់