ខេត្តពោធិសាត់ ៖ មន្ត្រីទទួលបន្ទុកផ្នែកគណនេយ្យតាមបណ្តាមន្ទីរជាច្រើននៅក្នុងខេត្ត ពោធិ សាត់បានទំលាយឲ្យដឹងថា ក្រោយពីលោកម៉ៅ នរិទ្ធ ជាប្រធាន រតនាគារខេត្តពោធិសាត់ជំនួសលោក ប្រធានចាស់ដែលចូលនិវត្តន៍និងទៅកានតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តមក អង្គភាពរតនាគារ ខេត្តមួយនេះបានធ្វើកំណែទម្រង់ជាច្រើនដោយ លោកប្រធានថ្មីបានតម្រូវឲ្យអ្នករត់ការដកសាច់ប្រាក់ ទាំងអស់ត្រូវបង់កំរៃទឹកតែ៥%យ៉ាងតិចជូនទៅលោកប្រធានការិយាល័យគណនេយ្យរបស់រតនាគារដើម្បីបែងចែកផលប្រយោជន៍គ្នានៅក្នុងអង្គភាពរតនាគារដែលមានលោកប្រធានម៉ៅ នរិទ្ធ ជាអ្នកបែង ចែក។
ទទឹមនោះដែរលោកប្រធានរូបនេះក៍បានតម្រូវឲ្យមន្ត្រីឪវាទរបស់ខ្លួនមិនត្រូវទាមទារប្រាក់ទឹក តែពីអ្នករត់ឯកសារដូចមុននោះទេ ដោយលោកប្រធានរូបនេះអះអាងថាដើម្បីកុំឲ្យធ្លាយរឿងអាស្រូវ នេះចេញទៅក្រៅដែលអាចនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយតាមដានរឿងអាស្រូវរបស់ខ្លួន។ ចំពោះប្រាក់ដែលរតនាគារខេត្តមួយនេះទាមទារប្រាក់ទឹកតែនោះគឺជាប្រភេទប្រាក់បុរេប្រទានប្រាក់ទូទាត់ត្រង់ដែលមិនមែនជាប្រាក់ខែមន្ត្រីរាជការ។
ហើយបើនិយាយពីប្រាក់លទ្ធកម្មវិញ គឺរតនាគារទាមទារប្រាក់ទឹកតែធ្ងន់ធ្ងរជាងប្រាក់ផ្សេងៗទៀតដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនក្រវីក្បាលដូចស្រាំងទិច។ តាមមន្ត្រីដដែលបានបន្ថែមថាចំពោះរឿងទាមទារប្រាក់ទឹកតែនេះក្រោយពីធ្វើការកំណែទម្រង់របស់លោកប្រធានរតនាគារថ្មីនេះ ឃើញថាមានសភាពធ្ងន់ធ្ងរជាងសម័យប្រធានចាស់ដែលអក្នរត់ឯក សារនីមួយៗដើរហុចលុយទៅតាមតុមន្ត្រីជំនាញនីមួយទៅទៀត។
ព្រោះថាសម័យប្រធានចាស់នៅ ពេលអក្នរត់ឯកសារទៅជួបមន្ត្រីជំនាញនីមួយៗ គឺគេមិនទាមទារភាគរយទេ ដោយស្រេចតែលើអ្នក រត់ឯកសារជូន ប៉ុន្តែនៅពេលប្រធានថ្មីធ្វើកំណែទម្រង់ស៊ីជម្រៅលុបបំបាតអំពើពុករលួយពីយក ប្រាក់រាយទៅជាយកប្រាកដុំប្រមូលផ្តុំទៅលើប្រធានការិយាល័យគណនេយ្យម្នាក់ជាអ្នករាប់រង់ប្រមូលលុយខ្មៅចូលកេះ នេះពិតជាកំណែទម្រង់មែន៕
មតិយោបល់