ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្នទាំអស់គ្នា ចំពោះរថយន្តប្រភេទនេះ

កណ្តាលៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង
ដោយមានការចូលរួមសម្របសម្រួលនីតិវិធីរបស់លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី បានចុះមកដល់ទីតាំង កែច្នៃ តម្លើងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងដកហូតរួមមាន:
១_រថយន្តទេសចរណ៍ម៉ាកToyotacamry
Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧
(រថយន្តកាត់ត)។
២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។
៣-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស
ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ចំពោះវត្ថុតាងរថយន្តទាំង០៣គ្រឿងខាងលើ
លោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ចំនែកទីតាំងខាងលើបិទជាបណ្ដោះអាសន្ន៕

 

មតិយោបល់